(ភ្នំពេញ)៖ បុរសម្នាក់ដែលមានឈ្មោះ ទ្រី ហៅ តាប៉ោង បានបាញ់មួយគ្រាប់ឡើងលើនៅមុខស្រីស្នេហ៌ដែលកំពុងអង្គុយផឹកជាមួយគ្នា ខណៈខឹងអ្នកជិតខាងដែលបោះកំប៉ុង ពីលើផ្ទះមកត្រូវក្បាល។

ហេតុការណ៌បាញ់បោះយ៉ាងសេរីនេះបានកើតឡើងនាម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខភោជនីយដ្ឋាន ម៉ែក្មេក ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា ក្រុងភ្នំពេញ ។

បើតាមនារីដែលអង្គុយផឹកជាមួយយមានឈ្មោះ យ៉ុន ស៊ីម បានប្រាប់ថា នៅម៉ោងជាង៨យប់ ថ្ងៃទី១៧ ខែគុម្ភះ ឆ្នាំ២០១៨ខ្លួនបានអង្គុយផឹកស្រាជាមួយជនបង្ក រហូតដល់ម៉ោងកើតហេតុគឺ ពេលនោះក៏មានអ្នកជួលបន្ទប់នៅខាងលើ បានគប់សំបកកំប៉ុងចំក្បាលជនបង្កបានធ្វើឲ្យខឹង ភ្លាមៗនោះជនបង្កបានឡើងទៅសួរនាំក៏បានប៉ះសំដីគ្នា ពេលនោះជនបង្កបានបាញ់១គ្រាប់ ឡើងទៅលើរួចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ដោយឡែកនារីដែលអង្គុយជាមួយជនបង្កត្រូវបានសមត្ថកិច្ច អញ្ជើញទៅកាន់ប៉ុស្តិដើម្បីសួរនាំ រកជនបង្កដោយនារីបានប្រាប់ថា ជនបង្កឈ្មោះ ទ្រី ហៅតា ប៉ោង៕