(ភ្នំពេញ)៖ លោក នេត វន្ថា ប្រធាននាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា គិតត្រឹមម៉ោង១២៖​០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីអគ្គិភ័យកើតឡើងចំនួន០៧លើក នៅក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

លោក នេត វន្ថា បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអគ្គិភ័យទាំង៧លើកនោះ រួមមាន ឆេះផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង សាលាឆាន់០១ខ្នង ,ផ្ទះល្វែងចំនួន០២ និងបន្ទប់ជួល៣៤បន្ទប់។ មូលហេតុ ដែលនាំឱ្យមានអគ្គិភ័យនេះ រួមមានដូចជា​ ១៖ ឆ្លងចរន្តអគ្គិសនី០៤ករណី, ២៖ ដុតទានធូប ០២ ករណី និង ៣៖ដុតភ្លើងឆ្អើនំអន្សម១ករណី៕