(កំពត)៖ អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅខាងត្បូងផ្សារសាមគ្គី ទីរួមខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្រោយមានករណីនេះភ្លាម កម្លាំងនគរបាលជំនាញ បានចេញជួយអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការជួយសង្គ្រោះកម្លាំងជំនាញបានប្រើប្រាស់រយៈ១៥នាទី ទើបភ្លើងរលត់ទាំងស្រុង ដោយមិនបណ្ដាលឲ្យរីករាលដាលទៅផ្ទះអ្នកក្បេរខាងនោះទេ។

យ៉ាងមិញសម្រាប់ទំហំនៃការខូចខាត លោកស្នងការមិនទាន់បានបញ្ជាក់ឲ្យដឹងនោះទេ ព្រោះសមត្ថកិច្ចកំពុងសួរនាំម្ចាស់ផ្ទះរងគ្រោះ៕