(ភ្នំពេញ)៖ ២ថ្ងៃដំបូងនៃពិធីបុណ្យប្រពៃណីចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន៤០លើក ឆក់យកជីវិតមនុស្ស២២នាក់ ៤២នាក់រងរបួសធ្ងន់ និង២១នាក់រងរបួសស្រាល។

យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍មាន បើកលឿន១៦លើក ស្រវឹង៦លើក ប្រជែង៥លើក មិនប្រកាន់ស្តាំ៤លើក មិនគោរពសិទ្ធិ៣លើក បត់គ្រោះថ្នាក់២លើក កត្តាយានយន្ត៤លើក ។

សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣០លើក ស្លាប់១៤នាក់ និង៣២នាក់រងរបួសធ្ងន់ស្រាល៕