(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា និយាយអំពីប្រពៃណីបុណ្យចូលឆ្នាំចិន ហើយដែលយើងឃើញមានការតំាងដើមអង្គាសីលជាប្រភេទឈើព្រៃភ្នំនៅតាមគេហដ្ឋាន នីមួយៗនោះ ព្រោះដើម្បីរំឭកដល់វីរនារីម្នាក់ គ្មានសាច់ញត្ដិហើយនាងរស់ក្រោមដើមអង្គាសីលនេះ។ តែក្រោយមកនាងក៏ក្លាយជាមេទ័ពមានឫទ្ធិអំណាចខ្លំាងក្លាអស្ចារ្យ គឺឈ្នះអស់ខ្មំាងសត្រូវទំាងឡាយ ទើបគេប្រសិទ្ធិនាមនាងថា «មេបក្សអង្គាសីល» នេះឯង។

បើដូចនេះ ចំពោះការតំាងលម្អដើមអង្គាសីលដោយភ្ជាប់ និងអំាងប៉ាវពណ៌ក្រហម នៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺស្ថិតក្នុងទស្សនៈថា «ជាការបូជាឧទ្ធិសឲ្យនាងផង ហើយក៏ដើម្បីសូមពរជ័យ សិរីមង្គលពីនាងឲ្យមានលាភ មានសំណាងមកវិញ» ផងដែរ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់បើដូច្នេះដោយស្ថិតក្នុងន័យនេះហើយ ទើបយើងឃើញថាដើមអង្គាសីលហាក់ពេញនិយមជាងគេ ក្នុងចំណោមដើមឈើទំាងទ្បាយសម្រាប់ យកមកតុបតែងលម្អផ្ទះសម្បែងមានដូចជា៖ ដើមសេដា ស្ប៉ៃរឿង ឬក្រួចឃ្វិចជាដើមនោះ៕