(ភ្នំពេញ)៖ ផលិតផល​អាហារ​បំប៉ន សម្រាប់កុមារ និង​ ផលិត​ថែរក្សា​សុខភាពស្បែក​មាតានិង​ទារក​ ពីប្រទេសបារាំង កំពុ​ងទទួលបានការគាំទ្រខ្ពស់ ក្នុងទីផ្សារកម្ពុជា​ ខណៈប្រាក់ចំណូលពលរដ្ឋ​កម្ពុជា​ ក៏មានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

ផលិតផលដែល​បានចូលមកកម្ពុជា និ​ងកំពុ​ងវាយលុកទីផ្សារនេះ ជាផលិតផលឯកទេសនៅប្រទេសបារាំង ដែលមានអាយុកាលជាង៤០ឆ្នាំមកហើយ និងវត្ដមាននៅបណ្ដាប្រទេសជាច្រើនទៀត ​នៅលើពិភពលោក ហើយទទួលបានការគាំទ្រ​ពី​សំណាក់​មាតាបិតាជាច្រើនផងដែរ ។

ក្នុង​ឱកាស​សិក្ខា​សាលា​ បង្ហាញពីរបៀបថែទាំកូន ដល់​ស្ត្រីជាមាតា​ ពីលោក​ មីស៊ែល​ សឺបង់ Michel Sebban) វេជ្ជបណ្ឌិត​ឯកទេសផ្នែកទារក​ កុមារ ស្ត្រី​មកពីបារាំង កាលពី​ថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយក្រុមហ៊ុន មេស្យុង អឺរ៉ុប( Maison D'europe) នៅផ្លូវសុធារស ដែលនាំចូលផលិតផល​ឯកទេសថែរក្សានិងការពារស្បែក​ ម៉ាក បៃអូលែន (Biolane), ផលិតផលថែរក្សាសុខភាព និងអាហារបំប៉ន ម៉ាក ប៉េឌីយ៉ាឃីត (Pediakid)។

លោកវេជ្ជបណ្ឌិត ​មីស៊ែល​ សឺបង់ ​បានថ្លែងឲ្យដឹងថា​ ការថែទាំទារក និងកុមារ ឲ្យលូតលាស់​បានល្អ គឺជារឿងមួយពិបាកណាស់ ពេលខ្លះ​គេសង្កេតឃើញថាឪពុកម្ដាយ​មានរូបភាពធំៗខ្ពស់ៗ តែពេលកូនពួកគាត់បែរជា​ទាបៗនិងមានមាឌតូចៗ ។ កត្តា​ទាំងនោះ​ អាចបណ្ដាលមកពីការ​ផ្ដល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ទៅតាមការលូតលាស់សរីរាង្គរបស់កូនពួកគាត់ ។

លោកបន្តថា «ចំពោះផលិតផល​ Pediakid ជាអាហាបំប៉នសុខភាព បែបធម្មជាតិ និងជាផលិតផលដែលមានការពេញនិយម និងទទួលស្គាល់​យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង​ និងមានលក់នៅបណ្ដាប្រទេសច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងមានការទទួលស្គាល់​គុណភាព ពីសំណាក់អ្នកប្រើប្រាស់ផងដែរ ។ដោយគិតគូរពីសុខភាព និងតម្រូវការផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ ទើបក្រុមហ៊ុន Maison D'europe នាំចូលនូវផលិតផល Biolane, Pediakid និងSanBenedetto ក្រោមកិច្ចព្រមព្រៀងផ្ដាច់មុខ​ជាមួយក្រុមហ៊ុនធំ នៅក្រៅប្រទេស បារាំង និងអ៊ីតាលី។

លោកស្រី ច័ន្ទ ដាលីស អ្នកគ្រប់គ្រងផ្នែកទីផ្សារ ហាង មេស្យុង អឺរ៉ុប​ បានឲ្យដឹងថា «ចាប់តាំងពី​ខ្ញុំយកផលិតផលនេះ មកកាន់ទីផ្សារកម្ពុជា ឃើញថា​កំណើននៃកា​រលក់​ បានចាប់ផ្ដើមកើនឡើង​បន្តិចម្ដងៗ​ និងមានការទទួលស្គាល់ជាបន្តបន្ទាប់ ពី​អ្នកប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ ។ដោយសារតែគុណភាពខ្ពស់ និងមានប្រភពផលិតផល ពិសេសបានឆ្លងកាត់ពិសោធន៍នៃប្រទេសបារាំង ដែលមានស្ដង់ដារខ្ពស់បំផុត និងការត្រួតពិនិត្យហ្មត់ចត់»

ដោយសារតែកំណើន នៃអ្នកប្រើប្រាស់កើនឡើងជាបន្ដបន្ទាប់ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកការចែកចាយ ទៅតាមបណ្ដាខេត្ដ នានា ដែលមានសក្ដានុពល ដើម្បីសម្រួលដល់ស្ដ្រី ជាមាតាទូទាំងប្រទេស ដែលមានចង់បាននូវផលិតផលល្អមានគុណភាព ដែលអាចជួយរូបគាត់ និងកូនគាត់មានស្បែកស្អាត និងមានការលូតលាស់បានល្អ។

លោក​ស្រីបន្តថា ផលិតផល​នេះ មានគុណភាពខ្ពស់ មានតម្លៃសមរម្យ​ បើប្រៀបធៀបជាមួយនឹងផលិតផលមានគុណភាពធម្មតា ហើយបើធៀបនឹងប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឃើញថាប្រជាពលរដ្ឋជាច្រើន អាចមានលទ្ធភាពទិញយកទៅប្រើប្រាស់ ពីក្នុងកំឡុងពេលមានផ្ទៃពោះ រហូតដល់កូនធំ។

លោកស្រីថា​ ដោយសារការជោគជ័យនៃការលក់ផលិតផល កំណើននៃការ​លក់​ផលិតផល ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុននឹងត្រៀមនាំយកមកនូវផលិតផលថ្មីបន្ថែមទៀត ពិសេស ទាក់ទងនឹងសុខភាពមាតាបិតា ផ្ទាល់មកចរាចរណ៍លើទីផ្សារកម្ពុជា ៕