(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនសាមសុងបានប្រកាសអំពីលក្ខណៈពិសេសថ្មីរបស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការតភ្ជាប់ឧបករណ៍សាមសុងផ្សេងៗគ្នា ដើម្បីបង្កើតជាបណ្តាញប្រើប្រាស់មួយ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។

ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក ជាមួយនឹងកម្មវិធី SmartThings អ្នកនឹងអាចទទួលពត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បី រីករាយក្នុងការទស្សនាទូរទស្សន៍របស់អ្នក បានយ៉ាងឆាប់រហ័ស។ អ្នកក៏អាចបញ្ជាទូរទស្សន៍តាមកម្មវិធី នៅលើទូរស័ព្ទដែលកាន់តែមានភាពងាយស្រួល ព្រោះកម្មវិធី SmartThings ជួយឲ្យទូរទស្សន៍របស់អ្នកចងចាំ Wi-Fi ឧបករណ៍ចាក់កម្សាន្ត កម្មវិធីដែលអ្នកពេញចិត្ត និងព័ត៌មានផ្សេងៗនៅលើគណនីនៅលើទូរស័ព្ទដៃសាមសុង បានយ៉ាងឆាប់រហ័ស។

លក្ខណៈពិសេសមួយទៀត គឺសមត្ថភាពក្នុងការចូលទៅកាន់កម្មវិធីវីដេអូដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធី ដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិតទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះ ដោយស្វ័យប្រវត្តិនៅលើទូរទស្សន៍សាមសុង Smart TV ។សម្លេង ដែលជាជំនួយការក្នុងការរស់នៅ ក្រុមហ៊ុនសាមសុង បានផ្តល់នូវជម្រើសជាច្រើនដល់ពួកយើង ក្នុងការរីករាយជាមួយកម្មវិធីកម្សាន្តដ៏អស្ចារ្យ។ បច្ចេកវិទ្យាមួយ ក្នុងចំណោមបច្ចេកវិទ្យាចុងក្រោយ និងទំនើបរបស់ក្រុមហ៊ុនសាមសុង គឺតាមរយៈការប្រើប្រាស់សម្លេង «Bixby»។ Bixby ដែលជាជំនួយការដ៏ឆ្លាតវៃ របស់ក្រុមហ៊ុនសាមសុង នឹងដាក់បញ្ចូលក្នុងទូរទស្សន៍ទំនើបៗ របស់សាមសុងក្នុងស៊េរីឆ្នាំ ២០១៨ ។

ឧទាហរណ៍ អ្នកអាចសួរ Bixby ឲ្យប្តូរប៉ុស្ដិ៍ទូរទស្សន៍ ឬចាក់បទចម្រៀងបានយ៉ាងងាយស្រួល។ អ្នកថែមទាំងអាចសួរ Bixby ឲ្យធ្វើការងារពិបាកៗដូចជា ការស្វែងរកខ្សែភាពយន្ត ដែលឈ្នះពានរង្វាន់អូស្ការ រាយការណ៍ព័ត៌មាន ឬអាកាសធាតុ គ្រប់គ្រងគ្រឿងអេទ្បិចត្រូនិកក្នុងផ្ទះ ឬបង្ហាញរូបថតថ្មីៗរបស់អ្នកលើអេក្រង់។ នេះសរបញ្ជាក់ថា Smart TV មានលទ្ធភាពលើសពីទូរទស្សន៍ធម្មតា។

ជាមួយកម្មវិធី SmartThings និង Bixby ទូរទស្សន៍គឺជាផ្នែកមួយនៃការតភ្ជាប់ឧបករណ៍ជាច្រើន ដើម្បីបង្កើតជាបណ្តាញទំនាក់ទំនងគ្នា របស់ក្រុមហ៊ុនសាមសុង។ ឥទ្បូវនេះទូរទស្សន៍ Smart TV ប្រចាំឆ្នាំ ២០១៨ អាចអនុវត្តមុខងារ និងសកម្មភាពជាច្រើនដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទំនើបអស្ចារ្យ។ បណ្តាញប្រើប្រាស់ទាំងនេះផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយទូរទស្សន៍សាមសុង Smart TV គឺជាអ្នកផ្តល់នូវបទពិសោធន៍ដ៏វិសេសវិសាលនេះ។

សង្ឃឹមថា បច្ចេកវិទ្យាពិសេសសម្រាប់ទូរទស្សន៍សាមសុង Smart TV ប្រចាំឆ្នាំ២០១៨ទាំងអស់នេះ នឹងមកដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ៕