(ភ្នំពេញ)៖ បវេសនកាលលើកទី២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរៀនក្រុមទី១ ថ្ងៃទី០៥ មីនា និងក្រុមទី២ ថ្ងៃទី១៩ មីនា ឆ្នាំ២០១៨៖ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សាកលវិទ្យាល័យ នឹងបើកបវេសនកាលលើកទី២ សម្រាប់កម្មវិធីសិក្សាជាភាសាជាតិ និងជាភាសាអន្តរជាតិ (ភាសាអង់គ្លេស ១០០%) ដូចខាងក្រោម៖

១៖ ឯកទេសសំខាន់ៗរួមមាន៖ ពាណិជ្ជកម្មអន្តរជាតិគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ និងទីផ្សារ អភិវឌ្ឍន៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ទំនាក់ទំនងអន្តរជាតិ បង្រៀនភាសាអង់គ្លេស អង់គ្លេសទំនាក់ទំនងទូទៅ បកប្រែភាសាអង់គ្លេស គ្រប់គ្រងទេសចរណ៍ គ្រប់គ្រងសណ្ឋាគារ គ្រប់គ្រងបដិសណ្ឋារកិច្ច។

២៖ កម្មវិធីសិក្សាជា ភាសាជាតិ (National Program) បង្រៀនជាភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស ផ្តល់ជូនការសិក្សាថ្នាក់បំប៉ន ភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ។

៣៖ កម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស ១០០%​ ផ្តល់ជូនការសិក្សាថ្នាក់កុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ។

៤៖ ផ្តល់ជូនសៀវភៅសិក្សាច្បាប់ដើម (Original Course books) ១ឈុត ចំពោះនិស្សិតណាដែលបានបង់ថ្លៃសិក្សារយៈពេល ១ឆ្នាំ។

ព័ត៌មានលម្អិតសូមអញ្ជើញទាក់ទងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី ១ ទួលស្លែង អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារៈមន្ទីរទួលស្លែង១០០ ម៉ែត្រ) ឬទាក់ទងតាមទូរស័ព្ទលេខ៖ 023 96 7777 / 078 8888 03 / 078 5555 07

Email: [email protected] Facebook: belteiuniversity Website: www.beltei.edu.kh