(ព្រះវិហារ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោកស្រី ភឿង សកុណា រដ្ឋន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទូទាំងខេត្ត បានចុះពិនិត្យមើលទីតាំង និងប្រជុំដាក់ផែនការ ដើម្បីត្រៀមអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា «សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» នឹងត្រូវដាក់ឲ្យសម្ភោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕