(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៅថ្ងៃដំបូង នៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីការជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

តាមការប្រកាសរបស់ គ.ជ.ប យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលការបោះឆ្នោតជ្រើសរើស សមាជិក ព្រឹទ្ធសភានេះ នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រកាសព័ត៌មានផ្លូវការរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖