(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង និងឃុំក្តឿងរាយ រួមជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំ យុវជនឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ដែលមានសមាជិកចូលរួម ១០៦នាក់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពីធីផ្សព្វផ្សាយខ្លឹមសារ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក។

ក្នុងនោះលោកបានឧបត្ថម្ភប្រាក់ចិញ្ជឹមចលនាជូនគណៈកម្មាធិការបក្សភូមិ-ឃុំ យុវជន និងប៉ុស្តិ៍រដ្ឋបាលឃុំក្តឿងរាយ និងបានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាអង្គបោះឆ្នោតព្រឹទ្ធសភា។

ក្រៅពីនេះ លោក ចាន់ វ៉ាន់ធឿន បានចុះនាំយកបច្ច័យទៅចូលបុណ្យគ្រួសារសពចំនួន ៤គ្រួសារ និងបានឧបត្ថម្ភប្រាក់សម្រាប់បម្រើការងាររដ្ឋបាលក្នុងឃុំ និងជួយបុគ្គលិកមានជំងឺ។

បន្ទាប់មក លោកប្រធានក្រុមការងារបានបន្តចុះពិនិត្យមើលផ្លូវលំ តាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលកែលម្អចំនួន ២ខ្សែ នៅភូមិត្រោក និងភូមិអំពាំងបន្ថែមទៀត៕