(ភ្នំពេញ)៖ យុវជនម្នាក់បាន ក្លាយជាអតិថិជនមានសំណាងដំបូង ឈ្នះ ១០,០០០ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង WURKZ (វើក) ដោយគ្រាន់តែគាស់ពិសាភ្លាម ឈ្នះភ្លែត។

លោក ម៉ូវ រ៉ាវី អាយុ២៤ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោកបានធើ្វដំណើរដោយរថយន្តឈ្នួល ពីខេត្តកណ្តាល មកទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ។ ពេលរថយន្តឈ្នួលឈប់សម្រាកតាមផ្លូវ លោកក៏ទិញ ភេសជ្ជៈប៉ូវកម្លាំង WURKZ មួយកំប៉ុងនៅផ្ទះចាប់ហួយក្បែរនោះ។

លោក រ៉ាវី បានលើកឡើងថា៖ «ខ្ញុំឃើញផលិតផលថ្មី ខ្ញុំក៏ចង់សាកភ្លក់រសជាតិ។ ពេលខ្ញុំឃើញ $១០,០០០ ខ្ញុំអរផង ភ័យផង ខ្ញុំក៏លាក់ក្រវិលកំប៉ុង និងសំបកកំប៉ុងឮអត់អ្នកណាគេដឹងទេ ព្រោះខ្ញុំអត់ច្បាស់ថា រង្វាន់ហ្នឹងត្រូវមែនអត់។ ពីរថ្ងៃក្រោយមក ទើបខ្ញុំហ៊ានមកសួរក្រុមហ៊ុន ទើបដឹងថា ខ្ញុំត្រូវ១ម៉ឺនដុល្លារមែន»។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង WURKZ ផ្តល់រង្វាន់ពិតៗជាប្រាក់សុទ្ធចាប់ពី១,០០០ដុល្លារ រហូតដល់១០,០០០ដុល្លារ សរុប៤លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ។

WURKZ ជាភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយកូនខ្មែរ១០០%៕