(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦៧០គ្រឿង រកឃើញល្មើសច្បាប់៤៦៧គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ៣៥៨គ្រឿង និងផាកពិន័យ១០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៥ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៦៩៩គ្រឿង អប់រំ៨៥គ្រឿង និងផាកពិន័យចំនួន១៥១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៥​ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៨,២៦៥គ្រឿង រកឃើញយានយន្តល្មើស ២,៣២០គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ១,៣០០គ្រឿង និងផាកពិន័យ១,០២០គ្រឿង (ម៉ូតូ៧៩ភាគរយ)៕