(ភ្នំពេញ)៖ បុរសជាឪពុកបានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកកូនប្រុសអាយុ៥ឆ្នាំបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូមួយគ្រឿងបុកជាមួយរថយន្តដឹកទំនិញ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក ព្យាយាមបើករត់បានប្រហែលជាង៥០ម៉ែត្រ ក៏បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចមុខដីឡូមួយកន្លែង នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕

សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងអ្នកបើកបរ និងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ចំណែកសពបុរសឪពុក និងកូនត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យសាច់ញាត្តិដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕