(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម តំណាងសមាគមចំនួន៧ អំពាវនាវឲ្យប្រជាពលរដ្ឋជនរួមឈាម​ខ្មែរកម្ពុជាក្រោម​ទាំងអស់ រក្សាភាពស្ងៀមស្ងាត់ កុំបះបោរចូលរួមជាមួយ ចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី។

បើតាមលិខិតអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា «ចលនារបស់លោក សម រង្ស៊ី ជាទង្វើខុសច្បាប់ មានលក្ខណៈបះបោរអំពើហិង្សា ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរកើតសង្គ្រាម មិនចេះចប់មិន​ចេះហើយ ដូចសម័យសង្គ្រាមអតីតកាល ម្ល៉ោះហើយសូមបងប្អូនមេត្តា ពិចារណារកុំជឿពាក្យញុះញង់ ភូតភរ សម្ដីរបស់អ្នកនយោបាយ​ក្បត់ជាតិ សម រង្ស៊ី»

គណៈកម្មាធិការដដែលនេះ ក៏បានឲ្យដឹងដែរថា នយោបាយរបស់លោក សម រង្ស៊ី ដែលថាសើរើបញ្ហាព្រំដែន កម្ពុជា-វៀតណាម ទាមទារ​កោះត្រល់ និងទឹកដីកម្ពុជាក្រោមមកវិញ នេះជានយោបាយប្រជាភិថុតិ ដែលកំពុងនាំឲ្យខ្មែរកម្ពុជាក្រោម តែងទទួលរងគ្រោះជាច្រើនលើក​ច្រើនសារ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីអំពាវនាវដែលមានទាំងស្រុងនៅខាងក្រោមនេះ៖