(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងធម្មការ និងសាសនា បានរៀបចំកិច្ចប្រជុំបូកសរុបប្រចាំខែមករា ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំក្រសួងធម្មការ និងសាសនា ហើយក៏មានការចូលរួមយ៉ាងច្រើនកុះករពី ព្រះធានផ្នែក ព្រះសាកលវិទ្យារង លោក លោក លោកស្រី ប្រធាននាយកដ្ឋាន ព្រឹទ្ធបុរស ប្រធានមន្ទីរគ្រប់២៥ រាជធានី ខេត្ត សរុបប្រមាណ ជិត ១០០នាក់៕