(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦៣០គ្រឿង រកឃើញល្មើសច្បាប់៤៣៦គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ២៦៥គ្រឿង និងផាកពិន័យ១៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៨ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៦២៥គ្រឿង អប់រំ១៧៣គ្រឿង និងផាកពិន័យចំនួន៩៤គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៥៦៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣៧,២៧៧គ្រឿង រកឃើញយានយន្តល្មើស ២៣,៤៨២គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៩,១៣៣គ្រឿង និងផាកពិន័យ ១៤,៣៤៩គ្រឿង (ម៉ូតូ៩១ភាគរយ)៕