(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក ជូរ លឹមហួត, លោក វង់​ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បើកផ្លូវឱ្យចាត់វិធានការវិន័យ លើអ្នកញុះញង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច

២៖ គណបក្សហ៊្វុនស៊ិនប៉ិច សម្រេចបណ្តេញអគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣នាក់ផ្សេងទៀត ដែលបំផុសបំផុលឱ្យមានការបែកបាក់ផ្ទៃក្នុង

៣៖ សាលាឧទ្ធរណ៍​ នឹងបើកសវនាការ​​ រឿង​សុំនៅក្រៅឃុំរបស់ ជនត្រូវចោទ​ កឹម​ សុខា​ នៅថ្ងៃទី​០១​ ខែ​កុម្ភៈ​

៤៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម ព្រមានអំពីសមាសភាពសត្វចង្រៃថ្មី៤ប្រភេទ ដែលកំពុងរាតត្បាតលើដំណាំនៅកម្ពុជា

៥៖ ក្រសួងកសិកម្មដាក់ចេញវិធានការ ជំរុញផលិតកម្មស្វាយចន្ទីសម្រាប់នាំចេញ ខណៈទីផ្សារកំពុងហក់ឡើង

៦៖ ក្រសួងចំនួន១០ ត្រូវបានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

៧៖ ក្រសួងទេសចរណ៍ ដាក់ចេញប្រព័ន្ធអនឡាញស្ទង់មតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ លើចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២

* ព័ត៌មានអន្តរជាតិ (World News)

១៖ វេណេស៊ុយអេឡា «បណ្តេញទូត​អេស្ប៉ាញចេញពីប្រទេស» ក្រោយសហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម!

២៖ ពេលនេះកងទ័ពចិន «កំពុងបង្កើនសមត្ថភាពមីស៊ីលផ្លោង ឲ្យរឹតតែខ្លាំងក្លាជាងមុន» ចំពោះមុខបញ្ហាប្រឈម​ជាច្រើន​ក្នុងតំបន់!

៣៖ ប្រមុខការពារជាតិអាមេរិកប្តេជ្ញា «ទោះយប់ ឬថ្ងៃក៏ត្រូវតែចេញទ័ព​ការពារ​កូរ៉េខាងត្បូង» បើសិនជា​ការវាយប្រហារ ​ផ្ទុះឡើងភ្លាមៗ!

៤៖ ការស្ទង់មតិថ្មី៖ «លោក ដូណាល់ ត្រាំ កំពុងបំបាក់មុខមាត់អាមេរិក កាន់តែធ្ងន់ធ្ងរឡើង នៅលើឆាក​អន្តរជាតិ»

៥៖ សាធារណរដ្ឋដូមីនីកប្រកែកថា «មិនបានលួចផ្ទេរ​ប្រេងឲ្យ​កូរ៉េខាងជើង ប្រឆាំង​នឹង​ទណ្ឌកម្ម UN នោះទេ»

៦៖ ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម នៅតំបន់សមុទ្រ​អាក់ទិក» ដែលសំបូរដោយធនធានរ៉ែ!

៧៖ សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់ និង Haqqani នៅប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន!

៨៖ មហាយក្ស​ឥណ្ឌា «បង្ហាញឥទ្ធិពលយោធា ចំពោះមុខបណ្តាមេដឹកនាំ​ពិភពលោក» ក្នុងក្បួនព្យុហយាត្រា​ដ៏ធំសម្បើមមួយ!

៩៖ ជប៉ុនដាក់ពង្រាយ «យន្តហោះចម្បាំងបំបាំងកាយ F-35A» នៅក្នុងមូលដ្ឋានទ័ព មីសាវ៉ា ភាគឦសាន!

១០៖ ប្រធានាធិបតី​ទីម័រខាងកើត «ប្រកាសរំលាយ​សភា និងត្រៀមរៀបចំ​ការបោះឆ្នោត​ថ្មី» ៕