(ភ្នំពេញ)៖ តាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ស្ដីពីការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ទូទាំងប្រទេស បានឲ្យដឹងថា​ ឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានផ្ដល់សេវាព្យាបាលអ្នកញៀនគ្រឿងញឿន នៅតាមសេវាសុខាភិបាលសាធារណៈចំនួន ៣,១០២នាក់ ក្នុងនោះ អ្នកញៀនគ្រឿងញៀនថ្មី ចំនួន ១,៦៩១នាក់ ។

តាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានខិតខំពង្រីកសេវាព្យាបាលជំងឺផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលក្នុងឆ្នាំ២០១៦ មាន១៧៧កន្លែង បានកើនឡើងដល់ ៤១៩ កន្លែង មានដូចជា៖ មន្ទីរពេទ្យកុមារជាតិ ០២កន្លែង, មន្ទីរពេទ្យបង្អែកខេត្ដ ២៤កន្លែង, មន្ទីរពេទ្យបង្អែកស្រុក ៧២កន្លែង, មណ្ឌលសុខភាព ៣២១កន្លែង និងបានស្លាកសញ្ញាសម្គាល់សេវាចំនួន ៣០៣កន្លែង។

ព័ត៌មានលម្អិត មានដូចខាងក្រោម៖