(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក ជូរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ទីបំផុតតុលាការសម្រេចផ្តន្ទាទោសឲ្យលោក លឺ ឡាយស្រេង សងជំងឺចិត្ត៥០០លានរៀលដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងចំនួន៨លានរៀលចូលថវិការដ្ឋ

២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ នឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ឥណ្ឌារីកចម្រើនខ្លាំងលើវិស័យបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្រ ដើម្បីក្លាយជា e-government និង e-people

៤៖ អគ្គនាយកស៊ីម៉ាក់ ប្រកាសស្នើឲ្យពន្លឿនការដោះស្រាយ បញ្ហាអាវុធគីមីរបស់មហាអំណាចអាមេរិក ទម្លាក់លើប្រទេសកម្ពុជា ព្រោះវាកំពុងបន្តបំផ្លាញសុខភាព ប្រជាជនកម្ពុជាយ៉ាងខ្លាំង

៥៖ បារាំងផ្តល់ប្រាក់ជំនួយ និងឥណទានមានការប្រាក់ទាបដល់កម្ពុជា ជាង៥០លានដុល្លារ សម្រាប់គម្រោងទឹកស្អាត និងអនាម័យតាមបណ្តាខេត្ត

៦៖ កម្ពុជានាំចេញផលនេសាទបានជាង១ម៉ឺនតោន ទទួលចំណូលជាង៧០ម៉ឺនដុល្លារ នៅឆ្នាំ២០១៧

៧៖ ក្រសួងកសិកម្ម ទទួលបានចំណូលជិត៩លានដុល្លារ ពិវិស័យព្រៃឈើនៅឆ្នាំ២០១៧

៨៖ លិខិតចំហរ៖ សូមលោក សម រង្ស៊ី បញ្ឈប់ចលនាសង្គ្រោះជាតិជាបន្ទាន់!

៩៖ កិច្ចសម្ភាសន៍ជាមួយអ្នកវិភាគដ៏ល្បី ជុំវិញការយល់ឃើញទាក់ទងនឹងការបង្កើត «ចលនាសង្រ្គោះជាតិ»

* ព័ត៌មានអន្តរជាតិ (World News)

១៖ បែកធ្លាយ​រឿងសម្ងាត់៖ «អាមេរិក​​កំពុងត្រៀម​កម្លាំង-សព្វាវុធ ដើម្បីវាយប្រហារ​ទីតាំងនុយក្លេអ៊ែរ​​កូរ៉េខាងជើង»

២៖ ប្រធានាធិបតីវេណេស៊ុយអេឡា៖ ការបោះឆ្នោតប្រធានាធិបតី នឹងធ្វើឡើងមុនអាណត្តិ ទោះគ្មានវត្តមានបក្សប្រឆាំងក៏ដោយ

៣៖ បារាំង៖ ទឹកទន្លេសែនក្នុងទីក្រុងប៉ារីស «កើនឡើងខ្ពស់​មិនធ្លាប់​មានជាង ១០០ឆ្នាំ» និងបង្ក​ជាគ្រោះទឹកជំនន់​ដ៏ធ្ងន់ធ្ងរ!

៤៖ អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ» ដើម្បីសិក្សា​អំពី​មហាសមុទ្រ!

៥៖ ដុតកម្តៅ! សហរដ្ឋអាមេរិក «បញ្ចេញទណ្ឌកម្មថ្មីដាក់លើកូរ៉េខាងជើង និងអ្នកលួចជួយ​កូរ៉េខាងជើង»

៦៖ក្តៅគគុក! ដូណាល់ ត្រាំ «ព្រមានតួកគីជាសាធារណៈ» ជុំវិញប្រតិបត្តិការ​យោធា​នៅស៊ីរី និងការត្រៀម​វាយលុកកន្លែង​ផ្សេង​ទៀត ៕