(ភ្នំពេញ)៖ របាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់រដ្ឋមន្ត្រី លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល១២ខែ ឆ្នាំ២០១៧ ចំណូលពីវិស័យជលផល មានជាង៧០ម៉ឺនដុល្លារអាមេរិក។

តាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល១២ខែ ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែធ្នូ ចំណូលពីវិស័យជលផលមានចំនួន ២,៩៩៨,៧៤៦,៦៨៤រៀល (ជាង៧០ម៉ឺនដុល្លារអាមេរិក)។

របាយការណ៍បានបន្តថា នៅឆ្នាំ២០១៧ ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៨,៥០០តោន និងការនាំចេញផលនេសាទកែច្នៃ អនុវត្តបានចំនួន ៤,៥០០តោន។

របាយការណ៍ដដែលបានបន្តទៀតថា ឆ្នាំ២០១៧ សំណុំរឿងបទល្មើសជលផលមានចំនួន៣,៩២៥ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ៣,៨៨៨ករណី និងសមុទ្រមានចំនួន ៣៧ករណី៕

សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖