(ភ្នំពេញ)៖ បណ្ដាគារ Mounment Books នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានប្រគល់អំណោចសប្បុរសធម៌ ជាសៀវភៅអាន និងប្រដាប់ប្រដារក្មេងលេង ដល់អង្គការ មូលនិធិកុមារកម្ពុជា (Cambodia Children Fun) ។

បណ្ដាគារ Mounment Books បានបង្កើតសកម្មភាពសប្បុរសធម៌នេះឡើង ដើម្បីចូលរួមចំណែកជំរុញដល់ការសិក្សា និងការកម្សាន្ដរបស់សិក្សានុសិស្ស ដែលរស់នៅក្នុងអង្គការនេះផងដែរ ។

កម្មវិធីនេះផ្ដួចផ្ដើមបង្កើតនូវប្រអប់បរិច្ឆាក សម្រាប់អតិថិជន ដែលមានបំណងចូលរួមចំណែក ក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយផ្ដល់នូវសៀវភៅអាន និងប្រដាប់ប្រដារក្មេងលេងនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ហើយបណ្ដាគារ Mounment Books ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការឧបត្ថម្ភ ជាសម្ភារៈសិក្សា និងប្រដាប់ប្រដារក្មេងលេងដល់អង្គការមូលនិធិកុមារកម្ពុជានេះផងដែរ។

កម្មវិធីសប្បុរសធម៌នេះ នឹងបន្ដបន្ទាប់ទៀត នៅឆ្នាំក្រោយៗទៀត ដោយសង្ឃឹមថា នឹងមានសប្បុរសធម៌ ចូលរួមឧបត្ថម្ភ ឲ្យបានកាន់ច្រើន ជូនទៅដល់កុមារក្រីក្រ ដែលតែការជំនួយទាំងនេះ៕