(ភ្នំពេញ)៖ របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១២ខែ ឆ្នាំ២០១៧ ក្រសួងកសិកម្មទទួលបានចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើ និងចំណូលពីសេវាសាធារណៈសរុបជិត៩លានដុល្លារអាមេរិក។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា នៅរយៈពេល១២ខែ ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែធ្នូ មានចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើមានចំនួន ២៦,៥២៨,៩៨៨,៧៩៨រៀល (ប្រមាណ ៦.៦លានដុល្លារអាមេរិក) និងចំណូលពីសេវាសាធារណៈ៨,៣២១,៤១៤,៩៤៣រៀល (ប្រមាណ ២លានដុល្លារអាមេរិក) និង ១៧៨,០០៣.៧១ដុល្លារអាមេរិក។

របាយការណ៍ដដែលបានបន្តទៀតថា នៅឆ្នាំ២០១៧ មន្ត្រីមានសសមត្ថកិច្ចបង្ក្រាបសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបមានចំនួន ១,៤២៨ករណី ដោយពិន័យអន្តរការណ៍ចំនួន៦៥០ករណី និងបញ្ជូនទៅតុលាការមានចំនួន ៧៧៨ករណី៕

សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖