(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យលោក វិស្វករ យូសូហ្វ អីប្រាហ៊ីម អាល់ប៉ស្បាម នាយកប្រតិបត្តិ SFD មកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ នៅទីស្តីការក្រសួងធម្មការ។

ក្នុងកិច្ចជំនួបពិភាក្សានេះ ផ្តោតសំខាន់ការផ្តល់ហិរញ្ញប្បទានលើគម្រោងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ ដើម្បីពង្រឹង និងពង្រីកលើកកិច្ចសហាប្រតិបត្តិការ លើវិស័យសាសនា នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ រួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ។

សូមបញ្ជាក់ថា វិស្វករ យូសូហ្វ អីប្រាហ៊ីម អាល់ប៉ស្បាម បានដឹកនាំគណៈប្រតិភូបំពេញកម្មសិក្សារយៈពេល៣ថ្ងៃគឺថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដើម្បីស្វែងយល់ពីសាសនា នានានៅកម្ពុជាផងដែរ៕