(ព្រះសីហនុ)៖ ការប្រកួតបាល់ទាត់ហ្វូតសាលនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ បានរកឃើញម្ចាស់ជើងឯកឆ្នាំនេះហើយ ដោយបានទៅលើក្រុមHurricane A ក្រោយពីយកឈ្នះលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្នុងលទ្ធផល ១-០។

ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃពេញ នៅមណ្ឌលព្រះសីហនុ ដោយមានក្រុមចូលរួមដល់ទៅ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រកាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ត្រូវការពារតំណែងជើងឯករបស់ខ្លួន តតាំងជាមួយក្រុម Hurricane A ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Hurricane A បានយកឈ្នះលើក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ B ក្នុងលទ្ធផល ៧-៣។ ចំណែកឯក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម sihanoukville ស្វិតស្វាញមែនទែន ដោយត្រូវដកគ្នាដល់ទៅ២នាក់ ទើបអាចយកឈ្នះបាន។ ខណៈដែលក្រុម Nazaro Sport Club ក៏បានយកឈ្នះលើក្រុម ស្នងការដ្ឋានខេត្តកំពតA ក្នុងលទ្ធផល ៣-១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក្រុម Nazaro Sport Club បន្តយកឈ្នះក្រុម យុវជនកំពង់ផែ A ទើបអាចទទួលបានចំណាត់ថ្នាក់លេខ៣។

សម្រាប់រង្វាន់ក្រុមជើងឯកនៅមណ្ឌលខេត្តព្រះសីហនុគឺ Hurricane A ទទួលបានប្រាក់រង្វាន់១ ៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Nazora Sport Club ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ យុវជនកំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ។ ដោយឡែក ក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម Sihanoukville និងក្រុមចំណាត់ថ្នាក់លេខ៦ គឺក្រុមយុវជនកំពង់ផែ B ក៏មានសិទ្ធិចូលប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ដល់លេខ៤ដែរ។

គួររម្លឹកថា Tiger Street Football Festival មិនដូចបាល់ទាត់ធម្មតា ហ្វូតសាល និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ២៥x១៤.៥ម៉ែត្រ ដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការ ប្រកួតដែលមានកីឡាករមិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ(៦នាទី)ទាំងពីរ។សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តព្រះសីហនុ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018។

សូមពិសាដោយការទទួលខុសត្រូវ!