(ភ្នំពេញ)៖ លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឆ្នោតកីឡាជាតិ បានបញ្ជាក់ថា គោលបំណងចំបងរបស់ក្រុមហ៊ុន ឆ្នោតកីឡាជាតិ គឺគាំទ្រកិច្ចអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ជួយជ្រោមជ្រែងដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ឲ្យបានជោគជ័យ ដូច្នេះហើយក្រុមបានបន្តប្តេជ្ញាចិត្តជួយផ្តល់វិភាគទាន ឲ្យកាន់តែច្រើន បន្ថែមទៀតដល់ វិស័យកិច្ចការងារសង្គម និងកីឡានៅកម្ពុជា។

លោកឧកញ៉ា ឈិន យ៉ុងសៀង បានថ្លែងថា បន្ទាប់ពីវិស័យកីឡានៅកម្ពុជា កំពុងរីកចម្រើនក្រុមហ៊ុនឆ្នោតកីឡាជាតិ បានចូលប្រឡូកក្នុងទីផ្សារ ឆ្នោតកម្ពុជា គឺបានន័យថា ជាការចាប់ផ្តើមរបស់ ឆ្នោតកីឡាជាតិ ក្នុងការចូលរួមកិច្ចការសុខុមាលភាពសង្គម និងវិស័យកីឡាកម្ពុជា ផ្តល់វេទិកានៃក្តីសុបិន និងក្តីសង្ឃឹមដល់កម្ពុជាអត្ថន័យឆ្នោតកីឡា។

លោកឧកញ៉ា ឈិន យ៉ុងសៀង បានបន្តថា យើងតែងតែអនុវត្តនូវគោលការណ៍អភិវឌ្ឍន៍ធំទាំង៤ «សុខុមាលភាពសង្គម សប្បុរសធម៌ កាយសម្បទា កិត្យានុភាពជាតិ» យ៉ាងខ្ជាប់ខ្ជួនជានិច្ច ក្នុងដំណើរអាជីវកម្មរក្សានូវគោលការណ៍បើកចំហ យុត្តិធម៌ និងស្មើភាព។ ទន្ទឹមនឹងនេះ យើងតែងតែសហការជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការចែកចាយឆ្នោតកីឡាជាតិ ក្នុងគោលបំណងបង្កើនមូលនិធិកីឡា ដើម្បីគាំទ្រដល់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ។

លោកឧកញ៉ា ឈិន យ៉ុងសៀង បានបញ្ជាក់ថា ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភ និងវត្ថុអនុស្សាវរីយ៍ជូនកីឡាករ កីឡាការិនី នៅនឹងកន្លែងផ្ទាល់ ហើយបានសន្យាថានឹងប្រារព្ធពិធីសួរសុខទុក្ខនេះជារៀងរាល់ឆ្នាំដើម្បីគាំទ្រ និងលើកទឹកចិត្តក្រុមកីឡាករដណ្តើមកិត្តិយសជូនជាតិកាន់តែច្រើន។
ដើម្បីត្រៀមលក្ខណៈសម្បត្តិទាំងអស់គ្នាក្នុងការទទួលស្វាគមន៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕