(ភ្នំពេញ)៖ រកឃើញអ្នកឈ្នះរង្វាន់​ពីទឹកដោះគោ ធីផត ចំនួន១លានរៀលចំនួន១០នាក់ និង១០លានរៀលមា្នក់ហើយ ដែល​មកពីរាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ ក្នុងកម្មវិធីចាប់ឆ្នោត​លើកទី១ នៃកម្មវិធី «ឆុងច្រើន ផ្ញើរច្រើន កាន់តែមានភ្លាមៗ» ពីទឹកដោះគោ ធីផត ដែលកម្មវិធីចាប់រង្វាន់នេះធ្វើឡើង ក្នុងស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធីប្រគំ​តន្រ្ដីសម័យទំនើប MYTV A1Twist នាថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៨។

សម្រាប់អតិថិជន ក្នុងទីរួមខេត្តកំពង់ចាម, ខេត្តព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, ស្ទឹងត្រែង, រតនៈគីរី, និងខេត្តមណ្ឌគីរី នឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្សារកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងធ្វើការប្រគល់រង្វាន់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨៕