(កោះកុង)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ កម្មករ កម្មការិនីបានដួលសន្លប់ ១០៣នាក់ នៅរោងចក្រ KKN ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ មកពីធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅ ក្នុងរោងចក្រនោះ។

ក្រោយមានហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមាផងដែរ ហើយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះទៅអន្តរាគមន៍ភ្លាមៗ និងសួរសុខទុក្ខជនរងគ្រោះផងដែរ៕