(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិ​សំខាន់ៗ ជាច្រើនបាន​កើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍​ទូទាំងសកលលោក​ ដ៏គួរឲ្យចាប់អារម្មណ៍​ជាច្រើន។ ដូច្នេះ​បើ​ចង់​​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាព​ប្រ​ចាំ​ថ្ងៃនេះ​​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​​ក្រោម៖

១៖ កងទ័ពតួកគី «ចាប់ផ្តើមទន្ទ្រានចូលទឹកដីស៊ីរី ដើម្បីកម្ទេចពួកឃើដ» ទោះបីរដ្ឋាភិបាលស៊ីរីទើបព្រមានធ្ងន់ៗ!

២៖ ក្រសួងការបរទេសរុស្ស៊ី «រិះគន់ភាពបរាជ័យរបស់អាមេរិក ទៅលើបញ្ហាកូរ៉េខាងជើង»

៣៖ អគ្គមេបញ្ជាទ័ពអង់គ្លេសព្រមានថា ការកាត់បន្ថយថវិកាសម្រាប់យោធា គឺជារឿងគ្រោះថ្នាក់​ចំពោះជាតិ ខណៈរុស្ស៊ីកំពុងបង្កើនឥទ្ធិពលខ្លាំងឡើងៗ

៤៖ បាញ់រះទៀតហើយ​នៅទីក្រុងញូយ៉ក «បណ្តាលឲ្យមនុស្ស ០៣នាក់ រងរបួស» ខណៈប៉ូលិសកំពុង​ស្វែងរកជនសង្ស័យ!

៥៖ លទ្ធផលស្ទង់មតិថ្មីបង្ហាញថា ប្រជាជនអាមេរិកភាគច្រើន «មិនពេញចិត្ត» ចំពោះរបៀបដែល លោក ដូណាល់ ត្រាំ ដឹកនាំប្រទេស!

៦៖ ការជាប់គាំងនៃរដ្ឋាភិបាលអាមេរិក «ឈានចូលដល់ថ្ងៃទី ៣ ហើយ» ខណៈបុគ្គលិករាប់ម៉ឺននាក់ ​បន្តការសម្រាកពីការងារ!

៧៖ ទីបំផុតអតីតប្រធានក្រុមហ៊ុនប្រេងរដ្ឋវៀតណាម «ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១៣ឆ្នាំ» ខណៈអ្នករួមគំនិតជាមួយគ្នា ត្រូវជាប់គុកមួយជីវិត!