(ភ្នំពេញ)៖ ខ្លឹមសារមួយចំនួនដែលត្រូវបានដាក់បញ្ចូលនៅក្នុងឯកសារ កម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ហើយត្រូវបានចែកជូនដល់សមាជិក សមាជិកា នៅក្នុងមហាសន្និបាតវិសាមញ្ញ រយៈពេល៣ថ្ងៃនោះ គណបក្សប្រជាជនកម្ពុជា សូមធ្វើការកែសម្រួលឡើងវិញ នៅតាមទំព័រខ្លះ ដោយបន្ថែមខ្លឹមសារ និងឃ្លានៅក្នុងខ្លឹមសារចាស់។

នៅក្នុងសេចក្ដីកែសម្រួលក្នុងឯកសារកម្មវិធីនយោបាយ មហាសន្និបាតវិសាមញ្ញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ពីការកែសម្រួល និងបន្ថែមឃ្លា ឬខ្លឹមសារនៅទំព័រទី១៣, ទំព័រ១៨, ទំព័រ២២, ទំព័រ២៣, ទំព័រ២៥, ទំព័រ២៦, ទំព័រ២៧, ទំព័រ៣៨, ទំព័រ៣៩, ទំព័រ៤០ និងទំព័រ៤៥។

សូមបញ្ជាក់ថា ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃបញ្ចប់ហើយ ដែលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារ ដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣៕