(​ព្រះសីហនុ)៖ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ សាន់​ ប៊ុន​ថន​ ស្នងការ​រងទទួល​ផែនភស្ដុ​ភារ ​និង​ហិរញ្ញ​វត្ថុ​ , លោក​ឧត្តម​សេនីយ៍​ត្រី អ៊ី សុខា​ ស្នងការ​រង​ទទួល​ផែនសណ្ដាប់ធ្នាប់​ ចរាចរណ៍​ តំណាង​ឲ្យឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រគល់​ម៉ូតូ​ធុន​ធំ​កម្លាំង​២៥០CC ចំនួន​២​គ្រឿង​ ជូន​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីប្រើប្រាស់បម្រើការងារ ​កិច្ច​ប្រតិបត្តិ​ការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ជា​ពិសេស​ សំរាប់​ប្រដេញ​ បង្រ្កាប​បទ​ល្មើស​បទល្មើស​ជាក់ស្តែង​ ពេល​ដែល​ជនល្មើស​រត់​គេច​ម្តង​ៗ​។

លោក ​សាន់​ ប៊ុន​ថន​ បាន​បញ្ជាក់​ថា​ ម៉ូតូ​ចំនួន​ពីរ​គ្រឿង​នេះ​ លោក​ឧត្តម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានបរិច្ចាគ​ថវិកា​របស់​លោក​ផ្ទាល់​ ដើម្បី​ទិញ​ដាក់​ក្នុង​អង្គភាព​សំរាប់ប្រើ​ប្រាស់​ដោយលោកស្នងការបានទិញយកមកប្រគល់ឲ្យ លោកវរសេនិយ៍ឯក ព្រុំ ពៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក យកទៅរៀបចំតុបតែង សម្អាតឲ្យសមនិងម៉ូតូ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីយកទៅប្រើឲ្យចំគោលដៅ។ លោកស្នងការ និងបន្តខិតខំរកថវិការពីសប្បុរសជនយកមកទិញបន្ថែមបន្តទៀត ឲ្យសមតាមតម្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន៕