(ភ្នំពេញ)៖ ជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូម៉ាក Lets មួយគ្រឿង បានសម្រេចទៀតហើយ នៅជិតវត្តមហាមន្ដ្រី សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ប្រភពព័ត៌មាន​បញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះជិះម៉ូតូម៉ាកហុងដា C125 ៣គ្រឿង ប្រដាប់ដោយខ្សែក្រវ៉ាត់ បានធ្វើសកម្មភាពវាយ​ប្លន់យកម៉ូតូ ម៉ាក​ឡែត មួយគ្រឿងបានសម្រច ខណៈជនរងគ្រោះ​កំពុងជិះម៉ូតូឌុបគ្នា តាមផ្លូវព្រះសីហនុ ស្រាប់​ក៏លេចមុខជនសង្ស័យជិត១០នាក់ ជិះម៉ូតូ​៣គ្រឿង បានមកវាយ និងធាក់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចោលម៉ូតូ រួចហើយក្រុមជនសង្ស័យ​ក៏បានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅតែមង្ត។

បច្ចុប្បន្នជនរងគ្រោះ និងមិត្តភ័ក្របានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមចោរផងដែរ៕