(ភ្នំពេញ)៖ ដឹងច្បាស់ហើយក្រុមហ៊ុនស្រាបៀរ GANZBERG ចែកមួកសុវត្ថិភាព ៤ថ្ងៃជាប់គ្នា ចំនួន១០,០០០មួក ហើយមានទីតាំងផ្សេងៗគ្នា ក្រោយពេលក្រុមហ៊ុនស្រាបៀរ GANZBERG 

បានប្រកាសអំពីការចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃប៉ុន្មានថ្ងៃមុននេះ យើងសង្កេតឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ដោយចង់ដឹងពីកាលបរិច្ឆេទច្បាស់លាស់
ពីការចែកមួកឥតគិតថ្លៃទាំងនេះ។

ជាការសម្រេចចុងក្រោយ ដែលទទួលបានពីអ្នកដំណាងក្រុមហ៊ុន GANZBERG គឺការចែកមួកមានរយៈពេល៤ថ្ងៃ និងមានទីតាំងផ្សេងៗគ្នា ដូចខាងក្រោម។
សម្រាប់ទីតាំង និងកាលបរិច្ឆេទនៃការចែកមួកសុវត្ថិភាពមានដូចជា៖
១. វេលាម៉ោង ៨ព្រឹក ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ ខណ្ឌមានជ័យ
២. វេលាម៉ោង ២រសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ ខណ្ឌពោធិ៍សែនជ័យ
៣. វេលាម៉ោង ៨ព្រឹក ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨ ខណ្ឌព្រែកភ្នៅ
៤. វេលាម៉ោង ២រសៀល ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨ ខណ្ឌឫស្សីកែវ
៥. វេលាម៉ោង ៨ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨ ខណ្ឌសែនសុខ
៦. វេលាម៉ោង ២រសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨ ខណ្ឌច្បារអំពៅ
៧. វេលាម៉ោង ៨ព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ ខណ្ឌដង្កោ
៨. វេលាម៉ោង២រសៀលថ្ងៃសុក្រទី២៦ខែមករាឆ្នាំ២០១៨ខណ្ឌជ្រោយចង្វារ

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេនៃចែកមួកសុវត្ថិភាព របស់ក្រុមហ៊ុន GANZBERG ដោយក្នុងនោះក្រុមហ៊ុនបានធ្វើការដាក់ជារង្វាន់មួយសុវត្ថិភាព និងការចែកជូនជាអំណោយ
ដល់អតិថិជន សរុបប្រមាណ ៥០ម៉ឺនមួករួចមកហើយកាលពីពេលកន្លងទៅនេះ។ ចំពោះការបរិច្ឆេទនៃយុទ្ធនាការចែកមួកសុវត្ថិភាពលើកនេះដែរ ក្រុមការងារនឹងធ្វើការជូនដំណឹងជាបន្តទៀត៕