(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកិច្ចប្រជុំនេះ នៅពឹ្រកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ខាងមុននេះ នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់២។

កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងមានការចូលរួមពីសមាជិក ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ៕​