(ភ្នំពេញ)៖ ភោជនីដ្ឋាន The Terrace TK (ដឹ ធើរេស ធីខេ) បានបើកសម្ពោធសាខាទី៤ថ្មី ស្ថិតនៅក្នុងខណ្ឌទួលគោក នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីបំពេញតម្រូវការអតិថិជន ដែលកំពុងតែមានកាគាំទ្រច្រើន ក្នុងការនាំយកនូវមុខម្ហួបដែលមានរសជាតិឆ្ងាញ់ពិសារ ព្រមទាំងអនាម័យខ្ពស់ សេវាកម្មរហ័យទាន់ចិត្ត ជាមួយទីតាំងធំទូលាយអាចរៀបចំកម្មវិធីផ្សេងៗបានផងដែរ។

អ្នកស្រី សួន ឌីដាវ៉ាន បានថ្លែងថា ក្រោយពីមានការគាំទ្រ ចំពោះសេវាកម្ម មុខម្ហូប របស់ភោជនីយដ្ឋាន The Terrace សាខាទី១ ទី២ និងទី៣ រួចមក ពេលនេះ The Terrace TK បានពង្រីកខ្លួន ដើម្បីបំពេញ នូវតម្រូវការរបស់អតិថិជន ដោយបានបើកសម្ពោធសាខាទី៤ថ្នី ដែលមានទីតាំងធំទូលាយ សេវាកម្មរហ័ស បរិយាកាសល្អ ទីតាំងមានផាសុខភាព ព្រមទាំងមានទទួល រៀបចំកម្មវិធីផ្សេងៗដូចជា៖ រៀបចំអាពាហ៍ពិពាហ៍ ខួបកំណើត ជប់លៀង និងកិច្ចប្រជុំជាដើម ក្នុងនោះដែរ ភោជនីយដ្ឋាន មានបម្រើជូនអាហារបីពេល (ព្រឹក.ថ្ងៃ.ល្ងាច) ជាមួយនឹងមុខម្ហូប បែបខ្មែរ ចិន និងអ៊ឺរ៉ុប។

អ្នកស្រី សួន ឌីដាវ៉ាន បានបន្តថា កាន់តែពិសេសអតិថិជន ដែលបានទាកទងមកកាន់ ភោជនីយដ្ឋាន The Terrace TK ដើម្បីរៀបចំកម្មវិធីផ្សេងៗ ដូចបានជម្រាបជូនខាងលើ ពុំចាំបាច់ហត់នឿយ និងពិបាក ក្នុងការគ្រប់គ្រងមុខម្ហូប ឬចំណាយច្រើននោះទេ អ្វីដែលជាចំណុចពិសេស ធ្វើឲ្យអតិថិជនជាច្រើនគាំទ្រ នឹងអញ្ជើញមកកាន់ The Terrace TK ព្រោះទីនេះ ជាកន្លែងបម្រើសេវាកម្ម One Stop ដោយបានបង្កលក្ខណៈងាយស្រួលដល់អតិថិជន ដោយគ្រាន់តែចំណាយលើមុខម្ហូប នឹងចំនួនតុ ដែលកុម្ម៉ង់តែប៉ុណ្ណោះ រាល់សេវាកម្មផ្សេង ពុំត្រូវបានគិតប្រាក់ឡើយរួមទាំងតន្ត្រីផងដែរ ។

សូមបញ្ជាក់ថា The Terrace TK មានទីតាំងស្ថិតនៅ ផ្ទះលេខ៥៩ ផ្លូវ៣៣៧ សង្កាត់បឹងកក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិត ទំនាក់ទំនងលេខទូរស័ព្ទ 023 8888 57/ 015​ 33 97 88/ 015 33 57 88៕