(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ​ បានចេញសេចក្តីជូនដំណឹងមួយដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ ខេត្តទូទាំងប្រទេស ឲ្យអនុវត្តការយកចិត្តទុកដាក់គ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងការពង្រឹងវិន័យ។

លិខិតរបស់ក្រសួងអប់រំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថា ដោយកន្លងមកក្រសួងអប់រំបាន មើលឃើញថា បុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន មិនទាន់អនុវត្តពេលវេលាបំពេញការងារ និងគោរពម៉ោងបង្រៀនបាន ពេញលេញនៅឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្សថែមទាំងជះឥទ្ធិពលមិនល្អ ដល់អ្នកដែលខិតខំបំពេញការងារ។

ដើម្បីពង្រឹងវិន័យ និងការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិកអប់រំឲ្យបានល្អប្រសើរ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវអនុវត្តដូចក្នុងលិខិត ខាងក្រោម៖