(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់ការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានចូលរួមឧបត្ថម្ភថវិកាចំនួន៦០លានរៀល ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត មិនរើសអើង និងលើកកម្ពស់ដល់ជនពិការ ដែលកម្មវិធីនេះ រៀបចំឡើងដោយ ក្រសួងព័ត៌មានរួមសហការជាមួយទូរទស្សន៍ អ៊ីនធើណេត អឹមអេសជេ ធីវី (MSJ TV)។

សូមជំរាបថា ដើម្បីចូលរួមគាំទ្រ ដល់ការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រី-បុគ្គលិក នៃកាកបាទក្រហមកម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន៤០លានរៀលផងដែរ៕