(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រ ដល់ការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រី-បុគ្គលិក នៃកាកបាទក្រហមកម្ពុជា បានចូលរួមឧបត្ថម្ភថវិកាចំនួន៤០លានរៀល ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត មិនរើសអើង និងលើកកម្ពស់ដល់ជនពិការ ដែលកម្មវិធីនេះ រៀបចំឡើងដោយ ក្រសួងព័ត៌មានរួមសហការជាមួយទូរទស្សន៍ អ៊ីនធើណេត អឹមអេសជេ ធីវី (MSJ TV)៕