(ភ្នំពេញ)៖ មកដល់ថ្មីទៀតហើយ! ដំណើរនៃការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួល សម្រាប់អតិថិជន ប្រើប្រាស់ជាមួយទូរទឹកកក LG InstaView ThinQ Amazon Alexabuilt។

មុខងារពិសេសៗរបស់ ទូរទឹកកក LG InstaView ThinQ™ មានដូចជា៖

*ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជាប់ស្រាប់ក្នុងទូរទឹកកក LG InstaView ThinQ™ អនកប្រើប្រាស់អាចទិញបន្លែ សាច់ ស្តាប់តន្រ្តី ត្រួតពិនិត្យអាកាសធាតុ បង្កើតតារាងទិញទំនិញ គ្រប់គ្រងកាលវិភាគនៅលើទូរទឹកកក តាមរយៈសម្លេងនិយាយ។ មិនត្រឹមតែបុណ្ណោះអ្នកប្រើប្រាស់ក៏អាចបង្កើតកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់របស់ចំនីអាហារ​ និង​បង្កើតកំនត់សំគាល់ផ្សេងៗសម្រាប់គ្រួសារនៅលើអេក្រង់ LCD ទំហំ ២៩អ៊ីងរបស់ទូរទឹកកកបានផងដែរ។

*ការបញ្ជាឲ្យដំណើរការមុខងារផ្សេងៗដោយ Smartphone ទូរទឹកកក LG InstaView ThinQ™ អាចដំណើរការបញ្ជាដោយស្មាតហ្វូនតាមរយៈ LG SmartThinQ™ app​​ ដេលមានស្រាប់ក្នុងទូរទឹកកក ដូច្នោះអ្នកប្រើប្រាស់អាចបង្កើតតារាងទិញទំនិញយ៉ាងជាក់លាក់មួយ ឬក៏បញ្ចូលរូបភាពទៅក្នុងទូរទឹកកកតាមរយៈទូរស័ព្ទបាន លើសពីនេះ យើងក៏អាចប្រើទួរសព្ទក្នុងការត្រួតពិនិត្យមមុខងារ ឬទំនិញផ្សេងៗដែលបានផ្លាស់សេទុកក្នុងទូរទឹកកកគ្រប់ពេល។

*ងាយស្រួលក្នុងការពិនិត្យមើលចំនីអាហារ នៅខាងក្នុងភាពឆ្នៃប្រឌិតនៃទ្វាថ្លារបស់ទូទឹកកក LG InstaView ThinQ™ អាចឲ្យអ្នកប្រើប្រាស់ត្រួតពិនិត្យចំនីអាហា ដែលរក្សាទុកនៅខាងក្នុង ដោយមិនចាំបាច់បើកទ្វានោះទេ ដោយអ្នកប្រើប្រាស់គ្រាន់តែគោះនៅលើកញ្ចក់ LCD ពីដងជាការស្រេច (2 Knocks)

*កាត់បន្ថយការបាត់បង់ខ្យលត្រជាក់រហូតដល់ទៅ​៤១% ដោយសារតែទូទឹកកក LG InstaView ThinQ™ ​អនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់ អាចត្រួតពិនិត្យមើលចំនីអាហារ ដែលនៅខាងក្នុង ដោយមិនចាំបាច់បើកទ្វា ទើបជាហេតុធ្វើអោយការបាត់បង់ខ្យល់ត្រជាកើត្រូវបានកាត់បន្ថយ។

*LG’s Inverter Linear Compressor​​​​ បានធ្វើការវិវដ្តស្នូលនៃទូទឹកកក ដែលផ្តល់នូវការសន្សំសំចៃថាមពលរហូតដល់៣២% មានគុណភាពខ្ពស់​ និងសមត្ថភាព ក្នុងការរក្សាសីតុណ្ហភាពល្អប្រសើរ ដើម្បីរក្សាចំនីអាហារឱ្យបានស្រស់យូរជាងមុន។

* VDE បានទទួលស្គាល់លើគុណភាពប្រើប្រាស់របស់ LG’s Inverter Linear Compressor​រហូតដល់ 20ឆ្នាំ។​ការសាកល្បងត្រូវបានធ្វើឡើងដោយផ្អែកលើ LG’s internal accelerated 20-year life-test protocol។

កាន់តែពិសេសនោះ លោកអ្នក អាចរីករាយជាមួយការស្តាប់តន្រ្តី គ្រប់ពេលចំអិនអាហារ៖ LG Bluetooth Audio ត្រូវបានភ្ចាប់នៅខាងក្រោមផ្នែកខាងលើរបស់ទូរទឹកកក ដូច្នោះសមាជិកក្នុងគ្រួសារអាចភ្ជាប់ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត ទៅនិងទូរទឹកកកតាមរយៈBluetooth wireless។ The LG premium speakers sync ភ្ចាប់ជាមួយនិងទូរស័ព្ទ និងធ្វើឲ្យផ្ទះបាយរបស់អ្នក ក្លាយជាកន្លែងកំសាន្ត គ្រប់ពេលចំអិនអាហារ អ្នកប្រើប្រាស់អាចស្តាប់តន្រ្តី ដែលគេចូលចិត្ត និងបន្ថែមសម្លេង Video ជាមួយ Bluetooth Audio របស់ LG៕