(ភ្នំពេញ)៖ ខ្សែភាពយន្ត​ ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យ និងមហាជនទូទៅ មានចំណងជើងថា «តម្លៃស្នេហ៍» នឹងធ្វើការចាក់បញ្ចាំងយ៉ាងពិសេស ជាថ្មីម្ដងទៀត តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងទីក្រុងភ្នំពេញ និងនៅក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ របស់មហាជន ជាថ្មី។

​​ភាពយន្តដែលទទួលបានប្រជាប្រិយភាព កាលពីឆ្នាំ ២០១៦ រឿង «តម្លៃស្នេហ៍» នឹង​ចាក់ផ្សាយពិសេស គ្រប់រោងភាពយន្តនៅភ្នំពេញ និង​​​សៀមរាប ចាប់ពីថ្ងៃទី​១៨ ​​​​ខែមករា ឆ្នាំ ២០១៨ នេះតទៅ។

សម្រាប់​ប្រិយមិត្ត និងអ្នកគាំទ្រនៅខេត្តសៀមរាប របស់ កញ្ញា ស៊ីន យូប៊ីន នឹងមានឱកាសបានជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាអាចថតរូប ជាមួយកញ្ញា យូប៊ីន នៅក្នុងរោងភាពយន្ត Major Cineplex Siem Reap មុនចូលទស្សនា​ខ្សែភាពយន្ត «តម្លៃស្នេហ៍» នៅថ្ងៃទី១៨ និង​​​ ១៩ ខែមករានេះ ផងដែរ៕