(ភ្នំពេញ)​៖ ​សិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ពីរទីតាំង ត្រូវបាន​សមត្ថកិច្ចចម្រុះ រួមមាន មន្រ្តីកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ​លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បាន​ចុះ​បង្រ្កាប។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទាំងពីរនេះស្ថិតនៅផ្ទះលេខ២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ក្រោយការចុះពិនិត្យ សមត្ថកិច្ចបាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោត ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ និងនាំយកទាំងវត្ថុតាងជាច្រើន រួមមាន៖ ស្ករត្នោតស្ករស ម្សៅស និងវត្ថុផ្សេងទៀត ដែលអាចបន្លែងទៅជាស្ករត្នោត ដើម្បីធ្វើតេស្តរកមើល សារធាតុគីមី ដែលធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែរឬអត់។

ម្ចាស់ទីតាំង ដែលសមត្ថកិច្ចនាំយកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ឈ្មោះ ឆែ គីម ភេទស្រី អាយុ៥៨ឆ្នាំ៕