(ភ្នំពេញ)៖ ក្រុមហ៊ុន Business Machines & Supplies Center និងក្រុមហ៊ុន Brother International Singapore បានសហការគ្នា រៀបចំកម្មវិធី «Brother Solution Seminar 2018» ដើម្បីឲ្យអតិថិជនកាន់តែយល់ច្បាស់ពីអត្តប្រយោជន៍ ផលិតផលថ្មីរបស់ខ្លួន កាលពីចុងសប្ដាហ៍មុន។

លោក អាន ឌីណា អគ្គនាយកក្រុមហ៊ុន Business Machines & Supplies Center Brother បានឲ្យដឹងថា Brother គឺជាម៉ាក សញ្ញាផលិតផលល្បី​​ របស់ប្រទេសជប៉ុន ហើយមាន លក្ខណៈពិសេសធុន នឹងការប្រើប្រាស់ភ្ជាប់មកជាមួយបចេ្ចកទេស សន្សំសំចៃខ្ពស់សំរាប់ការបោះពុម្ភ ឯកសារជាច្រើន ក្នុងពេលតែមួយ។ លើសពីនេះទៅទៀត អតិថិជនអាចជ្រើសរើស បន្ថែម Option paper tray ទៅតាមតំរូវការ។ ចំណែកទឹកថ្នាំ អតិថិជនមាន៤ ជំរើសក្នុងការប្រើប្រាស់។

លោក Hiromu Tanaka ជាតំណាងក្រុមហ៊ុន Brother International Singapore បានថ្លែងថា Brother ត្រូវបានបង្កើតឡើងនៅ ប្រទេសជប៉ុន ដែលមានអាយុកាលជាង១០០ឆ្នាំ និងមានដៃគូអាជីវកម្មជាង៤៤ប្រទេស នៅជុំវិញពិភពលោក។

លោក Toshikazu Koika ជាស្ថាបនិក បានឲ្យដឹងថា Brother គឺជាផលិតផលមួយ ដែលមានគុណភាពប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ និងជាម៉ាក់ដែលបានផ្ដល់ភាពជឿទុកចិត្ត ដល់អតិថិជនដំបូងគេ លើពិភពលោកនូវរាល់អាជីវកម្មទាំងអស់ ព្រមទាំងផ្ដល់ដំណោះស្រាយ ទៅតាមតម្រូវការរបស់អតិថិជនផងដែរ។

ដោយឃើញកង្វល់ពីការចំណាយច្រើន របស់អតិថិជនក្រុមហ៊ុន BMSC បានបង្កើតដំណោះស្រាយថ្មីមួយ ជាមួយក្រុមហ៊ុន Brother គឺកម្មវិធី Toner Management Program (TMP). អ្វីជាTMP??  អតិថិជនគ្រាន់តែចុះកុងត្រាទិញទឹកថ្នាំពីក្រុមហ៊ុន លោកអ្នកនឹងទទួលបានម៉ាស៊ីនថ្មីដែរមាន គុណភាពខ្ពស់ ជាមួយកម្មវិធីពិសេសមាន៣ជំរើស៖

ជំរើសទី១៖ ចុះកុងត្រាទិញទឹកថ្នាំប្រើប្រាស់ ជាប្រចាំក្នុងចំនួនកំណត់ នឹងទទួលបានម៉ាស៊ីមព្រីន១គ្រឿង ដោយឥតគិតថ្លៃ។
ជំរើសទី២៖ ចុះកុងត្រាទិញទឹកថ្នាំ ប្រើប្រាស់ជាប្រចាំក្នុងចំនួនណាមួយ នឹងទទួលបានការចុះតម្លៃម៉ាស៊ីន ៥០ភាគរយ។
ជំរើសទី៣៖ ទិញម៉ាស៊ីន នឹងទទួលបានការបញ្ចុះតម្លៃទឹកថ្នាំប្រចាំខែ៕