(ភ្នំពេញ)៖ Motorola គឺជាទូរស័ព្ទដៃឆ្លាតវៃដែលទាន់សម័យ រូបរាងស្អាត និងមានលក្ខណៈពិសេសជាច្រើនដែលនឹកស្មានមិនដល់ ហើយជាផលិតផលតែមួយគត់ ដែលបាននាំចូលមកពីសហរដ្ឋអាមេរិក។

Motorola ត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ឈានមុខគេ ដែលទទូលស្គាល់ដោយអ្នកប្រើប្រាស់ទូទាំងសកលលោក។ ឥឡូវនេះសម្រាប់រដូវកាលថ្មី Motorola ត្រូវបានចរាចរណ៍ចូលមកទីផ្សារកម្ពុជាសារជាថ្មីវិញ ដោយក្រុមហ៊ុន Motorola កម្ពុជានៅកំឡុងពេលចុងឆ្នាំ2017នេះ។ ការចរាចរណ៍របស់ក្រុមហ៊ុន Motorola រយៈពេលកន្លងមកនេះ បានធ្វើឲ្យអតិជនទទួលស្គាល់ពីគុណភាពរបស់ផលិតផល Motorola កាន់តែច្បាស់ផងដែរ ពេលនេះក្រុមហ៊ុន Motorola កម្ពុជាក៏បាននាំចូលមកដល់ទៀតហើយ នៅបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនសម្រាប់ដើមឆ្នាំ2018គឺម៉ូដែល Moto x4 និង Moto g5s plus។

ក្រុមហ៊ុនបានលើកឡើងពីការបង្ហាញបច្ចេកវិទ្យាថ្មី Moto x4 និង Moto g5s plus នេះថាដោយ សារនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្លាំង នៅការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ក៏ដូចជា បច្ចេកវិទ្យាទំនើបៗទើបធ្វើឲ្យក្រុមហ៊ុននាំចូលនៅផលិតផលថ្មីៗមកទីផ្សារកម្ពុជាដើម្បីផ្គត់ផ្គង់តំរូវការនេះ។ ទូរស័ព្ទដៃទាំងពីរម៉ូដែលនេះមានរូបរាងខុសប្លែកពីស្មាតហ្វូនដ៏ទៃ តែរូបរាងស្រដៀងស្មាតហ្វូនរបស់ខ្លួនជំនាន់មុនៗ។

លក្ខណៈពិសេសរបស់ Moto x4 គឺជាទូរស័ព្ទដៃស្មាតហ្វូនដែលបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗដូចជា៖ ប្រើប្រាស់បន្ទះឈីប Snapdragon 630 អាចភ្ជាប់Device បានម្ដង4ក្នុងពេលតែមួយ IP68 ធន់និងការជ្រាបទឹក ទ្រនាប់ស្កេនម្រាមដៃពីខាងមុខ កាមេរ៉ាមុខរហូតដល់16MPជាមួយflashផ្ទាល់ខ្លួន កាមេរ៉ា ក្រោយពីរគ្រាប់ មួយទំហំ 12 ម៉េហ្គាភិចសែល និងមួយគ្រាប់ទៀត 8ម៉េហ្គាភិចសែល មេម៉ូរី 64GB RAM4GB ថ្ម3000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន អេក្រង់5.2” FHD អាចបង្ហាញ រូបភាពដល់កម្រិត 1080 ភិចសែល អាចប្រើប្រាស់បានស៊ីម2 និង តំលៃប្រហាក់ប្រហែល 495.00ដុល្លា ។

រីឯ moto g5s Plus វិញបានបំពាក់មកជាមួយនូវទ្រនាប់ស្កេនម្រាមដៃ ពីខាងមុខ ប្រើប្រាស់បន្ទះឈីប Snapdragon 625 កាមេរ៉ាមុខ8MP កាមេរ៉ាភ្លោះក្រោយ13MP មេម៉ូរី32GB RAM4GB ថ្ម3000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន អេក្រង់ 5.5” FHD អាចបង្ហាញរូបភាពដល់កម្រិត 1080 ភិចសែល អាចប្រើប្រាស់ស៊ីម2 និងតំលៃ ប្រហាក់ ប្រហែល 349.00ដុល្លា។

ក្នុងការដាក់លក់ជាផ្លូវការនៅម៉ូដែលថ្មីទាំងពីរនេះដែរក្រុមហ៊ុនក៏មានកម្មវិធីពិសេសចាប់ពីថ្ងៃទី18ដល់31ខែមករាឆ្នាំ2018 រាល់អតិថិជនទាំងអស់ពេលដែលទិញទូរស័ព្ទទាំងពីរស៊េរីនិង ទទួលបាន Powerbank10000mAh ,ដងសែលហ្វី ,ស្រោមស្បែកបត់ចំនួនមួយ, និងកាបូប ដាក់ទូរស័ព្ទមួយ សម្រាប់ Moto x4។ ចំពោះការទិញMoto g5s plus និងទទួលបាន Powerbank10000mAh និងស្រោមជ័រចំនួនមួយ។

ទូរស័ព្ទទាំងពីរម៉ូដែលនេះនិងចាប់ផ្តើមលក់ជាផ្លូវការថ្ងៃទី25ខែមករានេះតទៅហើយលោកអ្នកអាចធ្វើការPre-order ចាប់ពីថ្ងៃទី18-22 មករានេះផងដែរ រឺ ក៏អាចទាក់ទងតំណាងផ្នែកលក់របស់យើងតាមរយៈ៖
ទូរស័ព្ទ៖ 012 886 888 / 093 888 441 Facebook: @motorolakh