(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៥,៦៥៣គ្រឿង រកឃើញល្មើសច្បាប់៨៧០គ្រឿង (ម៉ូតូ៨២ភាគរយ) អប់រំ២៨៩គ្រឿង និងផាកពិន័យ៥៨១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៥​ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៨៧២គ្រឿង អប់រំ៤១គ្រឿង និងផាកពិន័យចំនួន៣៧០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៦,៩៩៦គ្រឿង រកឃើញយានយន្តល្មើស ១២,៨០៧គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង (ម៉ូតូ៩៤ភាគរយ)៕