(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ​​រដ្ឋសភាបានបន្ដកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ រដ្ឋសភាបានប្រកាសលទ្ធផលជាផ្លូវការមួយ។

លទ្ធផលរបស់រដ្ឋសភា បានបង្ហាញថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានរដ្ឋសភាអនុម័តរួចហើយ នៅក្នុងកិច្ចប្រជុំពេញអង្គនេះ ដោយមានគូរ៉ុម១១៣ សំឡេងគាំទ្រ។

ក្រោយពេលអនុម័តសេចក្តីព្រាងច្បាប់នេះ រដ្ឋសភា​ក៏បានប្រកាសបិទសម័យប្រជុំសម័យប្រជុំលើកទី៩ នីតិកាលទី៥ តែម្តង ដោយនឹងបន្តសម័យប្រជុំថ្មី នៅរយៈពេល៣ខែទៀត។

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលរបស់រដ្ឋសភា៖