(ភ្នំពេញ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកតំបន់៣ នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ បានដឹកនាំក្រុមការងារជួបប្រជុំផ្លាស់ប្តូរបទពិសោធន៍ រវាងក្រុមការងារទទួលបន្ទុកតំបន់៣ នៃក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ។

ពិធីនេះមានការចូលរួមដោយ លោក ច័ន្ទ សុផល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងលោក ងួន រតនៈ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។ ក្រៅពីនោះ ក៏មានមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារយុវជនគណបក្សក្រុង-ស្រុក ។

ជំនួបនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម រួមទាំងបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ៕