(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, លោក ហួន លីហួ, អ្នកនាង កេត សត្យា, លោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ទីតាំងព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក

២៖ ដីជិតទីតាំងតំបន់ដែលគ្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីឡើងថ្លៃខ្ពស់ ក្រោយគម្រោងនេះត្រូវបានប្រកាស

៣៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃប្រមាណ ២ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខារួចហើយ

៤៖ មូលនិធីស៊ីក្លូ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តពីថ្ងៃស្អែក តទៅ !

៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមោទនាភាព​ ដែលសម្រេចជោគវាសនាដោយខ្លួនឯង មិនទទួលការណែនាំពីស្ថាប័នអន្តរជាតិ លើកំណែទម្រង់រដ្ឋបាលសាធារណៈ

៦៖ សេចក្តីព្រាង «យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ

៧៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អង្ករក្រអូបជិត៤០ម៉ឺនតោន ស្មើនឹង៦២% ត្រូវបាននាំចេញទីផ្សារអន្តរជាតិ នៅឆ្នាំ២០១៧

៨៖ ប្រធានគណបក្សយុវជនកម្ពុជា៖ ពលរដ្ឋជាម្ចាស់ជោគវាសនាអ្នកនយោបាយ, បើពលរដ្ឋមិនបោះឆ្នោតនោះ អ្នកនយោបាយនឹងកំណត់វាសនាពួកគាត់វិញ

៩៖ ស.ស.ស.ក រៀបចំវេទិកា «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ​» លើកដំបូង ដើម្បីសម្រួលដល់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ទៅនឹងអង្គភាពនានា

* ព័ត៌មានអន្តរជាតិ (World News)

១៖ ស្ថាបនិក Facebook «កំពុងរៀបចំផែនការធំលើកំណែទម្រង់ News Feed» ដែលនាំឲ្យអ្នកធ្វើពាណិជ្ជកម្ម និងព័ត៌មានអនឡាញជួបបញ្ហា...!

២៖ លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ព​អាកាសរុស្ស៊ី គឺជាចេតនា​បំបែកបំបាក់​ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់-តួកគី»

៣៖ សហរដ្ឋអាមេរិក «កំពុងត្រៀមទណ្ឌកម្មឡើងវិញ ដើម្បីដាក់លើអ៊ីរ៉ង់» ដោយរង់ចាំតែការ​ប្រកាសចុងក្រោយពី លោក ត្រាំ ប៉ុណ្ណោះ!

៤៖ លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច និងគួរឲ្យខ្ពើម» ពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍!

៥៖ ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ» ម៉ិចស៊ីកូគ្មានថ្ងៃធ្វើបានឡើយ!

៦៖ រដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា» នៅមុខលោកស្រី អោងសាន ស៊ូជី!

៧៖ លោក មូន ជែនអ៊ីន «កាន់តែរីកមុខមាត់» ដោយសារភាពវិជ្ជមាន​ជាមួយ​កូរ៉េខាងជើង! ៕