(បាត់ដំបង)៖ នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះ៣ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់អតីតយុទ្ធជននៅស្រុករុក្ខគិរី ខេត្តបាត់ដំបង់។

ក្នុងពិធីនេះ ដែលបានធ្វើនៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ក៏មានការចូលរូមពីលោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិ​ត្តិការសឹករង​បាត់ដំបង ប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង អមដោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនដែលធ្លាក់ខ្លួនពិការផងដែរ៕​