(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្ដសម័យប្រជុំលើកទី៩ នីតិកាលពី៥ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា សម័យប្រជុំនេះ នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕