(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលធ្វើឡើងពេញមួយកំណាត់ថ្ងៃ នៅលើកទឹកដីកម្ពុជា បានបិទបញ្ចប់ ទៅប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់ ដោយប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានសន្យាជំរុញ កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញសន្តិភាពក្នុងតំបន់ ដើម្បីទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសធ្វើសន្និសិទកាសែត រួមគ្នាជាមួយនាយករដ្ឋមន្រ្តីចិន ព្រមទាំងមេដឹកនាំនៃប្រទេសថៃ, វៀតណាម, ឡាវ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ៖